Our social:

Latest Post

Wednesday, September 13, 2017

Exceptionally fantastic kitty images


Exceptionally fantastic kitty images We had show them at amazingshares to see more amazing cat and their clever animal.



Easy no carb diet breakfast to begin making your life better


Easy no carb diet breakfast to begin making your life better and for healthy food we had show at amazingshares let check it out to see more.



Cool Houses Made From Shipping Containers


Cool Houses Made From Shipping Containers we show up more architecture for comfortable house let check them at amazingshares for more info.



Brilliant Tips On How To Get Thicker Hair


Brilliant Tips On How To Get Thicker Hair that we had describe at amazingshares more detail info and completely let check it out.



Awesome Step by Step Nail Art Styles That Are In fact Cute


Awesome Step by Step Nail Art Styles That Are In fact Cute let check it out and see detail info at amazingshares that we show up full more.



Amazing wonderful ways on diy wedding hairstyles


Amazing wonderful ways on diy wedding hairstyles visit and read more detail about mention above please go to amazingshares for full info.



Amazing stunning information on updo mohawk hairstyles


Amazing stunning information on updo mohawk hairstyles let see amazingshares have more detail for amazing how to make hair style.



Amazing perfect tips on easy healthy meal plan

 http://www.amazingshare.net/amazing-perfect-tips-on-easy-healthy-meal-plan/

Amazing perfect tips on easy healthy meal plan let check amazingshares we have plan to manage some kind of food during the of each week.



Amazing great information on different types of poodles

 http://www.amazingshare.net/amazing-great-information-on-different-types-of-poodles/

Amazing great information on different types of poodles for more detail visit amazingshares
we describe so many kind of dogs and they various location and any kind of dog let check it out.



Saturday, August 5, 2017

១០ជំហានជោគជ័យរបស់ស្ថាបនិកFacebook


កាលពីឆ្នាំ២០១៦Facebookបានប្រកាសប្រាក់ចំណេញសុទ្ធ៣,៥៦៥ពាន់លានដុល្លាលើប្រាក់ចំណូល៨,៨០៩ពាន់លានដុល្លា។ប្រភពប្រាក់ចំណូលច្រើនជាងគេគឺការផ្សាយពាណិជ្ជកម្មហើយសព្វថ្ងៃអ្នកប្រើFacebookសកម្មមាន១,៨៦ពាន់លាននាក់។លោកម៉ាកហ្សាក់ឃែប៊ឺកជាអ្នកដែលបានបង្កើតFacebookហើយចំពោះភាពជោគដ៍ធំធេងនះធ្វើ៎៌ឲ្យបណ្តាអ្នកដែលបានស្គាល់លោកម៉ាកហ្សាក់ឃែប៊ឺកកាលពីក្មេងនោះភ្ញាក់ផ្អើលមិនគួឲ្យជឿសោះឡើយពីព្រោះកាលពីនៅក្មេងលោកម៉ាកហ្សាក់ឃែប៊ឺកគាត់ដូចជាគ្មានអនាគតសោះប៉ុន្តែបែរជាក្លាយជាបុគ្គលមួយរូបដែលមានឈ្មោះទូទាំងសកលលោកបន្ទាប់ពីបានបង្កើតបណ្តាញសង្គមFacebookដែលមនុស្សទូទាំងពិភពលោកប្រើប្រាស់យ៉ាងទូលំទូលាយ។គេបានរកឃើញថាមានកត្តា១០ចំណុចក្នុងការផ្លាស់ប្តូរជីវិតរបស់លោកម៉ាកដែលបណ្តលឲ្យគាត់តស៊ូរហូតដល់ទទួលបានជោគជ័យមកដល់បច្ចុប្បន្ន។
១)យកឈ្នះអ្នកដែលធ្លាប់មើលងាយយើងឲ្យបាន ....ជាពិសេសសង្សារចាស់ព្រោះកាលនៅរៀនម៉ាកធ្លាប់បានសង្សារបោះបង់ចោល។ពេលនោះម៉ាកធ្វើខ្លួនមិនរៀបរយរហូតដល់ត្រូវសង្សារចាស់ប្រមាថមើលងាយថាគាត់នឹងគ្មានថ្ងៃជោកជ័យឡើយ។ ២)កុំបណ្តោយឲ្យមនុស្សប្លែកមុខដែលមិនស្គាល់គ្រប់គ្រាន់មកបំផ្លាញចំណុចឈររបស់អ្នក ម៉ាកមិនធ្លាប់ចាប់អារម្មណ៍ពាក្យរិះគន់របស់អ្នកណាម្នាក់ដែលមើលងាយគាត់ឬគិតថាគាត់នឹងធ្វើមិនបានឡើយ។ ៣)ធ្វើអ្វីដែលស្រឡាញ់និងស្រឡាញ់អ្វីធ្វើ ការធ្វើអ្វីដែលស្រឡាញ់គឺអាចធ្វើបានដោយងាយជានិច្ចនិងល្អជាងអ្វីដែលយើងមិនចូលចិត្ត ៤)អ្នកដឹកនាំល្អត្រូវមានកម្លាំងថាមពលសម្រាប់អ្នកក្បែរខាង ប្រសិនបើជាអ្នកដឹកនាំមិនហ៊ានបញ្ចេញថាមពលរបស់ខ្លួនចេញមកទេកុំគិតថាកូនចៅនឹងមានកម្លាំងថាមពលចំពោះស្ថាប័ននោះ។ ៥)បង្ហាញឲ្យអ្នកគ្រប់គ្នាដឹងថាអ្នកគឺជាបុគ្គលដឹកនាំស្ថាប័នពិតប្រាកដ អ្នកដឹកនាំល្អគឺជាគំរូដល់កូនចៅដែលធ្វើឲ្យពួកគេចង់យកតម្រាប់តាម។ ៦)ខ្លួនអ្នកឆ្លាតតែម្យ៉ាងមិនបានទេអ្នកត្រូវបង្កើតក្រុមឆ្លាតដូចអ្នកដែរ ការធ្វើការងារប្រសិនបើអ្នកនាំឆ្លាតតែម្យ៉ាងគឺអ្នកដឹកនាំនោះនឹងអាចធ្វើការម្នាក់ឯងបានប៉ុន្តែការធ្វើការងារទាំងអស់គឺត្រូវអាស្រ័យលើក្រុមការងារ។បើក្រុមការងារឈ្លាសវៃការងារនោះនឹងដំណើរការល្អបន្តទៀតនិងបានឆាប់រហ័សផងដែរ។ ៧)កុំឲ្យគំនិតមនុស្សក្បែរខាងបិទបាំងគំនិតរបស់អ្នក ការធ្វើការរបស់ម៉ាកចាប់ផ្តើមពីគំនិតរបស់ខ្លនឯងនិងមិត្តភ័ក្តិមួយចំនួន។ទោះជាអ្នកណានឹងប្រាប់គាត់ថាវាមិនអាចទៅរួចប៉ុន្តែគាត់មិនចាប់អារម្មណ៍នោះទេ។ ៨)សហការជាក្រុម នៅពេលម៉ាកបង្កើតFacebookគាត់មិនបានបង្កើតវាឡើងតែម្នាក់ឯងទេគាត់នៅតែរួមសហការជាមួយមិត្តភ័ក្តិរបស់គាត់។រាល់ការងារទាំងអស់តែងមានការប៉ះទង្គិចឬមិនស្របគ្នាខ្លះប៉ុន្តែយើងត្រូវរកចំណុចកណ្តាលរួមមួយដើម្បីឲ្យការងារនោះដំណើរការទៅបាន។ ៩)កុំឲ្យអ្នកណាមកផាត់ពណ៏ដល់ជីវិតយើង ជីវិតរបស់យើងយើងជ្រើរើសដោយខ្លួនឯងបានកុំឲ្យអ្នកណាម្នាក់មកដាក់កំហិតឬផាត់ពណ៏ដើម្បីឲ្យទៅតាមអ្វីដែលគេត្រូវការ។ ១០)ចង់សម្រេចជោគជ័យត្រូវសុបិន្តឲ្យឆ្ងាយហើយទៅឲ្យដល់ ភាពសំខាន់គឺមិនបានស្ថិតនៅលើក្តីសុបិនរបស់យើងតែម្យ៉ាងទេប៉ុន្តែវានៅលើសុបិនហើយយើងនឹងដើរតាមក្តីសុបិននោះឬយ៉ាងណា។ ម៉ាកហ្សាឃែប៊ឺកជាសេដ្ឋីវ័យក្មេងចំណាត់ថ្នាក់លេខ២របស់ពិភពលោក នៅក្នុងឆ្នាំនេះមហាសេដ្ឋីបានកើនឡើងរហូតដល់ទៅ១.៤២៦នាក់ឯណោះនៅទូទាំងពិភពលោកប៉ុន្តែក្នុងនោះមានសេដ្ឋីត្រឹមតែ២៩នាក់ប៉ុណ្ណោះដែលជាប់ឈ្មោះជាសេដ្ឋីវ័យក្មេងក្រោមអាយុ៤០ឆ្នាំ។លោកម៉ាកហ្សាឃែប៊ឺកក៍ស្ថិតក្នុងចំណោមសេដ្ឋីវ័យក្មេងទាំងនេះដែរជាមួយនឹងទឹកប្រាក់១៣.៣ពាន់លានដុល្លា។

លោកម៉ាកហ្សាក់ឃែប៊ឺកកើតនៅថ្ងៃទី១៤ឧសភាឆ្នាំ១៩៨៤ក្នុងទីក្រុងវ៉ាយប្លេនញូវយ៉ក។ឪពុករបស់គាត់គឺលោកអ៊ែតវើដហ្សាក់ឃែប៊ឺកគឺជាប្រធានមន្ទីពេទ្យធ្មេញចំណែកឯម្តាយវិញគឺអ្នកស្រីខារ៉េនគឺជាអ្នកគ្រូពេទ្យព្យាបាលមនុស្សវិកលចរិក។លោកម៉ាកមានបងស្រីបីនាក់គឺរែនឌីដុនណានិងអារៀលឡេ។
លោកម៉ាកហ្សាក់ឃែប៊ឺកចាប់អារម្មណ៍លើការងារកុំព្យូទ័រតាំងពីលោកនៅក្មេងមកម្លេះហើយលោកចេះប្រើប្រាស់កុំព្យូទ័រនិងសរសេរSoftwareតាំងពីលោករៀននៅបឋមសិក្សាមកម្លេះ។នៅអាយុ១២ឆ្នាំលោកម៉ាកបានប្រើប្រាស់កម្មវិធីAtari BASIC ដើម្បីបង្កើតកម្មវិធីថ្មីមួយឈ្មោះថា​Zucknetដែលកម្មវិធីនេះត្រូវបានឪពុកយកទៅប្រើប្រាស់ផងដែរនៅក្នុងមន្ទីពេទ្យរបស់លោក។លោកម៉ាកបានបន្តការសិក្សានៅមហាវិទ្យាល័យមែកស៊ីដែលស្ថិតនៅជិតផ្ទះ​ខណៈពេលលោកកំពុងរៀននៅវិទ្យាល័យហើយនៅឆ្នាំទី៣លោកក៍បានផ្ទរមករៀននៅសាលា​Phillip Exeter Academy ជាកន្លែងដែលលោកឈ្នះរង្វាន់លើមុខវិជ្ជាវិទ្យាសាស្រ្តអនុវត្តន៍គណិតនិងរូបវិទ្យា។លោកម៉ាកក៍ជាកីឡាចាក់សាបដ៍ចំណានម្នាក់ដែរលោកបានបើកក្រុមហ៊ុនគេហទំព័រសង្គមFacebookនៅឆ្នាំ២០០៤។នៅឆ្នាំ២០០៥ក្រុមហ៊ុនFacebookរបស់លោកហ្សាក់ឃែប៊ឺកទទួលបានការវិនិយោគទុនក្នុងចំនួនទឹកប្រាក់១២,៧លានដុល្លាពីក្រុមហ៊ុន Accel Partners ដែលនៅពេលនោះមិនទាន់សូវមានអ្នកប្រើប្រាស់Facebookនោះទេ។ក្រុមហ៊ុនមួយនេះក៍បានពង្រីកសក្តានុពលរបស់ខ្លួនជាមួយនឹងអ្នកប្រើប្រាស់៥,៥លាននាក់គិតមកត្រឹមចុងឆ្នាំ២០០៥និងនៅឆ្នាំ២០១០ចំនួននេះនឹងកើនឡើងរហូតដល់៥០០លាននាក់ឯណោះ។
នៅក្នុងឆ្នាំ២០០៣លោកម៉ាកចាប់ផ្តើមមានទំនាក់ទំនងស្នេហាជាមួយនាងព្រីសស៊ីលឡាចានគីជាកូនកាត់ចិនវៀតណាមនៃគ្រួសារជនភៀសខ្លួនហើយអ្នកទាំងពីរក៍បានរៀបការនៅឆ្នាំ២០១២៕
អត្ថបទដកស្រង់ចេញពីទស្សនាវដី ខ្មែរអប្សារា​ ឆ្នាំទី១៥ លេខ៣១៤ ថ្ងៃទី២០កុម្ភៈដល់០៤មិនាឆ្នាំ២០១៧